លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញចុះត្រួតពិនិត្យ កម្លាំងនគរបាល ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ តាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងភូមិសាស្ត្រខេត្តឧត្តឧត្ដរមានជ័យ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញចុះត្រួតពិនិត្យ កម្លាំងនគរបាល ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ តាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងភូមិសាស្ត្រខេត្តឧត្តឧត្ដរមានជ័យ

 



(ឧត្ដរមានជ័យ) នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ អមដំណើរដោយលោកស្នងការរង បានអញ្ជើញចុះត្រួតពិនិត្យ កងកម្លាំងនគរបាល ការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមមណ្ឌល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៨-០៩ តុលា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ  ។
    
នាក្នុងឱកាសនោះផងដែរ លោកស្នងការ បានដាក់បទបញ្ជាឲ្យ លោកមេបញ្ជាការ នៅតាមបណ្តាគោលដៅ  មណ្ឌលប្រឡង ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ពិសេសជួយសម្រួលការងារ ដល់សិស្សានុសិស្ស ដែលមកចូលរួមប្រឡង រួមនឹងក្រុមការងារគណៈកម្មការប្រឡង ឱ្យប្រកបដោយរលូន និងសុខសុវត្ថិភាព  ទាំងការធ្វើដំណើរ ទៅ-មក ការស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ផងដែរ។

មណ្ឌលប្រឡង នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ មានដូចខាងក្រោម៖
១. មណ្ឌលវិទ្យាល័យតេជោសែនសំរោង
២. មណ្ឌលវិទ្យាល័យហ៊ុនសែនឧត្ដរមានជ័យ (ខាងលិច)
៣. មណ្ឌលវិទ្យាល័យហ៊ុនសែនឧត្ដរមានជ័យ (ខាងត្បូង)

សូមបងប្អូនប្រជាពលរដ្ឋ ដែលបើកបរយានយន្តនៅលើដងផ្លូវ ចូរបើកបរយឺតៗ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីជួយសម្រួលដល់ប្អូនៗ សិស្សានុសិស្ស ធ្វើដំណើរតាមដងផ្លូវប្រកបដោយសុខសុវត្ថិភាព ៕











No comments:

Post a Comment

Pages