នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្តល់សម្ភារៈពេទ្យដល់មន្ទីរពេទ្យយោធាសម្តេចតេជោស្រអែមនៅខេត្តព្រះវិហារ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្តល់សម្ភារៈពេទ្យដល់មន្ទីរពេទ្យយោធាសម្តេចតេជោស្រអែមនៅខេត្តព្រះវិហារ

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានចាត់តំណាងឲ្យយកសម្ភារៈពេទ្យមួយចំនួន ប្រគល់ជូនមន្ទីរពេទ្យយោធាសម្តេចតេជោ ស្រអែម នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សម្ភារៈពេទ្យរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រួមមានដូចជា៖ សេរ៉ូមចំនួន៣០០កេសស្មើ៩០០០ដប, ទ្រួសសេរ៉ូមចំនួន១១កេសស្មើ៥៥០០ទ្រួស និងម្ជុលជ័រ(cathetere)ចំនួន៤៥កេសតូច ស្មើ៤៥០០ដើមផងដែរ៕

No comments:

Post a Comment

Pages