ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញប្រកាសចូលកាន់តំណែង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញប្រកាសចូលកាន់តំណែង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង

(កោះកុង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង។

មុនទទួល​ការតែងតាំង ជាអភិបាលខេត្ដកោះកុងនេះ លោកស្រី ឈី វ៉ា ជាអភិបាលរងខេត្តកោះកុង៕

No comments:

Post a Comment

Pages