ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ៧០០នាក់ នៅឃុំសំបូរខេត្តកំពង់ស្ពឺ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ៧០០នាក់ នៅឃុំសំបូរខេត្តកំពង់ស្ពឺ

 


ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ៧០០នាក់ នៅឃុំសំបូរខេត្តកំពង់ស្ពឺ


(កំពង់ស្ពឺ)៖ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានរៀបចំកម្មវិធីពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណសាលាបឋមសិក្សារអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កម្មវិធីមនុស្សធម៌នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧបនាយករដ្ឋមន្ត្រីដែលបានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះដោយឥតគិតថ្លៃ ដែលសកម្មភាពទាំងនេះគឺពិតជាបានជួយកាត់បន្ថយនូវភាពក្រីក្រនិងការចំណាយរបស់ប្រជាពលរដ្ឋបានមួយកម្រិត។លោកថា គិតមកទល់ថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះពិនិត្យនិងព្យាបាលដល់ពលរដ្ឋក្នុងខេត្តនេះបានជាង១លាននាក់រួចហើយ ដែលការចំណាយលើការពិនិត្យ ព្យាបាលប្រមាណជាង៣លានដុល្លារ។


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានលើកឡើងថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរសុខទុក្ខ ចំពោះសុខមាលភាព និងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។


ជាមួយនោះឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងដោយគូសបញ្ជាក់ថា គោលបំណងសំខាន់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគឺរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា។ ជាងនេះ បណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ជូនប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដទៃទៀត ឱ្យបានចូលរួមចំណែកបម្រើការងារមនុស្សធម៌ក្នុងសង្គម។


បន្ថែមជាងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបញ្ជាក់ផងដែរថា ការចុះពិនិត្យ ព្យាបាលដោយឥតគិតរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៦០០នាក់នាឱកាសនេះ គឺដឹកនាំដោយលោកវេជ្ជបណ្ឌិត ឡេង ផល្លី ហើយក្រុមគ្រូពេទ្យទាំងនេះគឺ មកពីបណ្តាមន្ទីរពេទ្យល្បីៗក្នុងរាជធានីភ្នំពេញនិងសិស្សនិស្សិតស្ម័គ្រចិត្តដែលបាននិងកំពុងសិក្សាវិជ្ជាជីវៈគ្រូពេទ្យ។ជាងនេះបងប្អូនប្រជារដ្ឋអាចពិនិត្យនិងព្យាបាលអាការៈរោគជាមួយក្រុមគ្រូពេទ្យនៅទីនេះបាន តែក្នុងករណីក្រុមគ្រូពេទ្យរកឃើញថាបងប្អូនមានអាការៈឬជំងឺដែលត្រូវទៅព្យាបាលនៅរាជធានីភ្នំពេញ នោះក្រុមការងាររបស់គ្រូពេទ្យនិងរៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យជំនាញនៅឯរាជធានីភ្នំពេញក្រោមការឧបត្ថម្ភដោយផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រីពិសេសគឺសម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត៕


អត្ថបទដោយ លោក ស៊ាន សុីម































No comments:

Post a Comment

Pages