លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនក្នុងខេត្តព្រៃវែង
ខេត្តព្រៃវែង៖ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំលោកស្នងការរង និងមន្ត្រីការិយាល័យជំនាញ ចុះត្រួតពិនិត្យវឌ្ឍនភាពប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួននៅក្នុងខេត្តព្រៃវែង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារស្នូលប្រចាំថ្ងៃ និងការកសាង ថែរក្សាសម្អាតអនាម័យអង្គភាពជាដើម ព្រមទាំងបានធ្វើការកោតសរសើរ ដល់លោកអធិការ លោកនាយ នាយរងប៉ុស្តិ៍និងមន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការងារ និងបំពេញភារកិច្ចប្រចាំថ្ងៃ យាមល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ចុះធ្វើវេទិកាផ្សព្វផ្សាយអប់រំ វេទិកាសាធារណៈ ជាពិសេសផ្សព្វផ្សាយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង បានយ៉ាងល្អប្រសើរ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាននាំយកគ្រឿងឧបភោគបរិភោគ រួមនិងថវិកាលើកទឹកចិត្តមួយចំនួនជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ៕ប្រភពអត្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង








































No comments:
Post a Comment