លោកឧត្ដមសេនីយ៍ទោ ខូវ លី ចាត់តំណាងចុះសួរសុខទុក្ខមន្រ្តីកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តតមានជ័យ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្ដមសេនីយ៍ទោ ខូវ លី ចាត់តំណាងចុះសួរសុខទុក្ខមន្រ្តីកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តតមានជ័យ

 


លោកឧត្ដមសេនីយ៍ទោ ខូវ លី ចាត់តំណាងចុះសួរសុខទុក្ខមន្រ្តីកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តតមានជ័យ


ឧត្តរមានជ័យ: ដោយអនុវត្តតាមអនុសាសន៍ណែនាំ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០២៦ នេះ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់លោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង ទទួលផែនការងារធនធានមនុស្ស រួមទាំងក្រុមការងារចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ពុទ្ធិ ង៉ុប ស្នងការរង ផែនការងារសន្តិសុខ ដែលបាន ជួបគ្រោះថ្នាក់រអិលដួលបោកក្បាល របួសធ្ងន់ នៅគេហដ្ឋាន។  

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ព្រមទាំងបងប្អូនជាសហការីក្នុងអង្គភាពទាំងមូល និងពាំនាំយកថវិកាមួយចំនួនរបស់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត  ដើម្បីជួយសម្រាលបន្ទុកដល់ការសម្រាកព្យាបាលជំងឺ ផ្តល់ជូនដល់លោកផងដែរ។ 

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច តាងនាមលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងក្រុមការងារ សូមជូនពរលោកលោកឧត្តមសេនីយ៍ត្រី ពុទ្ធិ ង៉ុប ឆាប់បានជាសះស្បើយ​ នឹងបានវិលត្រឡប់ទៅបម្រើការងារនៅអង្គភាពវិញ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ






No comments:

Post a Comment

Pages