សកម្មភាពថ្ងៃទី២ កម្លាំងនគរបាលខេត្តព្រៃវែង បន្តចុះសម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនសិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ
ខេត្តព្រៃវែង៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត នៅថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាច កម្លាំងនគរបាលខេត្តព្រៃវែង បានចុះសម្រួលចរាចរណ៍ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនសិស្សានុសិស្សដែលមកប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៦ ដើម្បីបង្កភាពងាយស្រួល និងមានសណ្ដាប់ធ្នាប់ល្អកំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិនេះ ព្រមទាំងបានជួយការពារមធ្យោបាយយានជំនិះគ្រប់ប្រភេទ នៅតាមមណ្ឌលប្រឡងនានា ទូទាំងខេត្តព្រៃវែង ដែលមានចំនួន ១៧មណ្ឌល ក្នុងនោះនៅ ក្រុងព្រៃវែងមានចំនួន ០៧មណ្ឌល, ស្រុកស្វាយអន្ទរ ០៣ មណ្ឌល និងស្រុកបាភ្នំ ០៣ មណ្ឌល ស្រុកពាមរក៍ មានចំនួនន២ មណ្ឌល ស្រុកពារាំង ចំនួន ២ មណ្ឌល។
សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តព្រៃវែង ចុះជួយសម្រួលចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ តាមគោលដៅមណ្ឌលប្រឡងនីមួយៗ ខិតខំបំពេញបេសកកម្មនេះ បានយ៉ាងល្អប្រសើរដោយប្រកាន់ខ្ជាប់នូវស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់បំផុត ធ្វើយ៉ាងណាដើម្បីធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅបានយ៉ាងរលូន ៕ប្រភពអត្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង






























































No comments:
Post a Comment