មូលនិធិជាតិជំនួយសង្គមខេត្តតាកែវ បើកវគ្គបណ្តុះបណ្តាលរំលឹកស្តីពីការអនុវត្ត កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

មូលនិធិជាតិជំនួយសង្គមខេត្តតាកែវ បើកវគ្គបណ្តុះបណ្តាលរំលឹកស្តីពីការអនុវត្ត កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

 


មូលនិធិជាតិជំនួយសង្គមខេត្តតាកែវ បើកវគ្គបណ្តុះបណ្តាលរំលឹកស្តីពីការអនុវត្ត កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ


តាកែវ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះ មូលនិធិជាតិជំនួយសង្គមខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពី “ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ “ ជូនដល់អាជ្ញាធររដ្ឋបាលឃុំ-សង្កាត់ និងតំណាងមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងខេត្តតាកែវ នៅសាលប្រជុំធំរដ្ឋបាលខេត្ត។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ 

និងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោល បំណងពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីអនុវត្តផ្ទាល់នៅមូលដ្ឋាន ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លា ភាព និងភាពទាន់ពេលវេលា ក្នុងការផ្តល់សេវាជំនួយសង្គមជូនប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ និងក្រុមគោលដៅងាយរងគ្រោះក្នុងខេត្តតាកែវ ឱ្យកាន់តែល្អប្រសើរឡើង៕































No comments:

Post a Comment

Pages