រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាក្រុមគោលដៅនៅទូទាំងប្រទេស។ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាក្រុមគោលដៅនៅទូទាំងប្រទេស។

 

ររ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាក្រុមគោលដៅនៅទូទាំងប្រទេស។

===

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចវិភាជ ឬបញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ចំនួនជាង ២១៣ ប៊ីលានរៀល ឬសមមូលនឹងចំនួនប្រមាណជាង ៥៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។


កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីដ៏សំខាន់មួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ បច្ចុប្បន្ន, កម្មវិធីនេះ បាន និងកំពុងគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន ៦ នៅទូទាំងប្រទេស រួមមានស្ត្រី និងកុមារមកពី៖ (១). គ្រួសារមានបណ្ណសមធម៌, (២). កម្មករ-និយោជិតដែលជាសមាជិក ប.ស.ស, (៣). មន្ត្រីរាជការស៊ីវិល, មន្ត្រីកិច្ចសន្យា, មន្ត្រីកម្មសិក្សា, (៤). មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ, (៥). ជនជាប់ឃុំ និងកូនតាមម្តាយក្នុងពន្ធនាគារ, និង (៦). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។


វិសាលភាពនៃការគ្របដណ្តប់ប្រព័ន្ធគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំនេះ មានសន្ទុះយ៉ាងលឿននៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ និងថាមភាព របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកទទួលផលបានកើនឡើងពីចំនួន ១ ១០៦ ៦៣០ នាក់ កាលពីចុងឆ្នាំ២០២៣ ដល់ ២ ២៥២ ២៦៧ នាក់ ឬមានកំណើន ១០៣,៥២% គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ នេះ ។


ការកើនឡើងទ្វេដងនៃចំនួនអ្នកទទួលផលនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋ ជាពិសេសការវិនិយោគលើធនធានមនុស្សចាប់តាំងពីនៅក្នុងផ្ទៃមាតា រហូតដល់អាយុ២ឆ្នាំ (១ ០០០ ថ្ងៃដំបូងនៃជីវិត) ដើម្បីធានាបាននូវការលូតលាស់ទាំងកាយសម្បទា និងប្រាជ្ញាស្មារតីរបស់ទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។


សូមជម្រាបជូនថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីគោលនយោបាយអាទិភាព ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។




No comments:

Post a Comment

Pages