តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញដឹកនាំកម្លាំងចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្តម បណ្ឌិតសភាចារ្យ សុក សុីផាន់ណា ទេសរដ្ឋមន្ត្រី អញ្ជើញចុះត្រួតពិនិត្យស្ថានការណ៍ នៅតាមបណ្តោយព្រំដែនខ្មែរ-សៀម - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញដឹកនាំកម្លាំងចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្តម បណ្ឌិតសភាចារ្យ សុក សុីផាន់ណា ទេសរដ្ឋមន្ត្រី អញ្ជើញចុះត្រួតពិនិត្យស្ថានការណ៍ នៅតាមបណ្តោយព្រំដែនខ្មែរ-សៀម

 


តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញដឹកនាំកម្លាំងចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្តម បណ្ឌិតសភាចារ្យ សុក សុីផាន់ណា ទេសរដ្ឋមន្ត្រី អញ្ជើញចុះត្រួតពិនិត្យស្ថានការណ៍ នៅតាមបណ្តោយព្រំដែនខ្មែរ-សៀម 


ឧត្តរមានជ័យ ៖ ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហោជិន វិរះយុទ្ធអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរង ទទួលផែនការងារព្រំដែនគោក និងលោកវរសេនីយ៍ឯក សឿម ផ្នើក មេបញ្ជាការវរ៧០២ តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំង ចំនួន ២២នាក់ សហការជាមួយកងកម្លាំងយោធាចំនួន ៤៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈាន ឆន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ និងជាមេបញ្ជាការមុខព្រួញអូរស្មាច់ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្តម បណ្ឌិតសភាចារ្យ សុក សុីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុងភូមិសាស្រ្ត វត្តគិរីមង្គល និងផ្សារថ្ម ស្ថិតក្នុងភូមិ/សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕


រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey




















No comments:

Post a Comment

Pages