អភិបាលស្រុកអង្គរបូរី ចុះពិនិត្យស្ថានភាពទឹកជំនន់ និងរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

អភិបាលស្រុកអង្គរបូរី ចុះពិនិត្យស្ថានភាពទឹកជំនន់ និងរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ

 


អភិបាលស្រុកអង្គរបូរី ចុះពិនិត្យស្ថានភាពទឹកជំនន់ និងរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ


ស្រុកអង្គរបូរី៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុក បានដឹកនាំក្រុមការងារបច្ចេកទេស និងសហការី ចុះពិនិត្យស្ថានភាពផ្ទាល់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតក្នុងភូមិសាស្ត្រឃុំចំនួន៤ រួមមាន ឃុំអង្គរបូរី ឃុំគោកធ្លក ឃុំព្រៃផ្គាំ និងឃុំពន្លៃ។


ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែងលើលំនៅដ្ឋាន និងជីវភាពរស់នៅរបស់ពលរដ្ឋ បន្ទាប់ពីកម្រិតទឹកភ្លៀង និងកម្ពស់ទឹកទន្លេមេគង្គបានបន្តកើនឡើងជាបន្តបន្ទាប់។


លោកអភិបាលស្រុក បានចាត់វិធានការឆ្លើយតបបន្ទាន់មួយចំនួន

  និងកំណត់ទីតាំងភូមិសាស្ត្រដែលមានសុវត្ថិភាព សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ក្នុងករណីមានអាសន្ន ឬស្ថានភាពទឹកបន្តឡើងនិងគ្រោងរៀបចំបម្រុងគ្រឿងឧបភោគបរិភោគ និងអំណោយមនុស្សធម៌ ដើម្បីឆ្លើយតប និងបែងចែកជូនដល់គ្រួសាររងគ្រោះឱ្យបានឆាប់រហ័ស ទៅតាមស្ថានភាពជាក់ស្តែង។


លោកអភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខភាព អនាម័យ និងមើលថែទារក កុមារតូចៗឱ្យបានល្អ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលកើតចេញពីទឹកជំនន់នេះ។













No comments:

Post a Comment

Pages