សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បាននាំយកអំណោយមនុស្សធម៌ មកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ចំនួន ៨២ គ្រួសារដែលបានរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ នៅស្រុកអង្គរបូរី ខេត្តតាកែវ
ស្រុកអង្គរបូរី៖ នារសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា និងមន្រ្តីអនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់សាខាមកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋចំនួន៨២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គឡើងខ្លាំង បណ្តាលឲ្យលិចផ្ទះ ប្រជាពលរដ្ឋ៨២ខ្នង (ក្នុងនោះរលំផ្ទះមួយខ្នង) ចំនួនបីឃុំ ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ។
សូមបញ្ជាក់ថាអំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥ គីឡូក្រាម ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំ១កញ្ចប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប កន្ទេល១ មុង ១ ភួយ១ សារុង១ ក្រម៉ា១ ថវិកា ២ម៉ឺនរៀល ដោយឡែកផ្ទះដែលរលំ បានបន្ថែមតង់ធំមួយ និងថវិកា២០ម៉ឺនរៀល៕អត្ថបទរដ្ឋបាលខេត្តកែវ
















No comments:
Post a Comment