លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិន ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ គោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលផលបុណ្យ ជូនលោកវរសេនីយ៍ត្រី ឡេង គឹមរ័ត្ន ដែលបានទទួលមរណៈភាព ដោយជំងឺសួត
ខេត្តឧត្តរមានជ័យ ៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងលោកជំទាវ មិន ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ គោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលផលបុណ្យ ជូនលោកវរសេនីយ៍ត្រី ឡេង គឹមរ័ត្ន ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤: ៣០នាទីព្រឹក ដោយសារជំងឺសួត ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកនូវសារលិខិតរំលែកទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនាំយកថវិកាដ៍ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ៤០.០០០.០០០រៀល(សែសិបលានរៀល) ប្រគល់ជូន លោកស្រី ថោង ស៊ីនួន ត្រូវជាភរិយារបស់សព លោក លោក វរសេនីយ៍ត្រី ឡេង គឹមរ័ត្ន ផងដែរ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានពាំនាំយកនូវប្រសាសន៍ផ្តាំផ្ញើរចូលរួមរំលែកទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់លោកស្រី ថោង ស៊ីនួន ព្រមទាំងក្រុមគ្រួសារ និងបានចាត់ទុកមរណៈភាពរបស់ លោក វរសេនីយ៍ត្រី ឡេង គឹមរ័ត្ន គឺជាការបាត់បង់នូវវីរៈកងទ័ពដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ បូរណភាពទឹកដី រក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែន និងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទាំងមូល។
ជាចុងក្រោយ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ ជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក វរសេនីយ៍ត្រី ឡេង គឹមរ័ត្ន សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/policeoddarmeanchey






















No comments:
Post a Comment