អភិបាលខេត្តកំពង់ស្ពឺ បន្តលើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិនឱ្យមកបង្កើតរោងចក្រកាន់តែច្រើននៅក្នុងខេត្ត - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

អភិបាលខេត្តកំពង់ស្ពឺ បន្តលើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិនឱ្យមកបង្កើតរោងចក្រកាន់តែច្រើននៅក្នុងខេត្ត



 អភិបាលខេត្តកំពង់ស្ពឺ បន្តលើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិនឱ្យមកបង្កើតរោងចក្រកាន់តែច្រើននៅក្នុងខេត្ត


កំពង់ស្ពឺ)នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម 

កិច្ចប្រជុំផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន - ហួយហ្វា (Huaihua) នៅទីក្រុងណាននីង Nanning city តំបន់ស្វយ័តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។


ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញថ្លែងសន្ទរកថា អំពីសក្តានុពលខេត្តកំពង់ស្ពឺ ជូនដល់ក្រុមអ្នកវិនិយោគជាច្រើននាក់ ដើម្បីជាមូលដ្ឋានក្នុងការពិចារណាទៅវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍បញ្ជាក់ក្នុងពិធីកិច្ចសសហប្រត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ហួយហ្វាថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ កំពុងទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនជាច្រើនក្រុមហ៊ុន។ ហើយគម្រោងវិនិយោគទាំងនេះ បានបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកឱពង់ស្ពឺ បានយ៉ាងច្រើន ហើយបច្ចុប្បន្ន ក៏មានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់ពាក្យស្នើសុំចូលមកបណ្ដាក់ទុនបន្ថែមទៀតផងដែរ ។


ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងបន្តថា មូល ហេតុដែលខេត្តកំពង់ស្ពឺទទួលបានក្រុមអ្នកវិនិយោគចូលមកបណ្ដាក់ទុនច្រើន ដោយសារតែខេត្តនេះមានសក្ដានុពលជាច្រើនលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ មានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម ស្មោះត្រង់ស្លូតបូត មានភាពឆ្លាតវៃ ជាពិសេសអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ជួយសម្រប សម្រួលគ្រប់បែបយ៉ាង ជូនអ្នកវិនិយោគទុន និងធានាបានសុខសុវត្ថិភាព សម្រាប់អ្នកវិនិយោគ។


ឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក្រុមអ្នកវិនិយោគចិន ក៏បានលើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចង់មកបង្កើតក្រុមហ៊ុន និងរោងចក្រក្នុងពេលឆាប់ៗនេះ ហើយក្រុមអ្នកវិនិយោគចិន នឹងកៀរគរក្រុមអ្នកវិនិយោគចិន ដែលជាដៃគូសហការនៅប្រទេសចិន ឱ្យមកទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីចូលមកបណ្ដាក់ទុនឱ្យបានកាន់តែច្រើនថែមទៀត នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ៕


អត្ថបទ:ស៊ាន ស៊ីម




























No comments:

Post a Comment

Pages