ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បើគ្មានការចូលរួមនិងលះបង់ខ្ពស់ពីអតីតយុទ្ធជន ប្រទេសជាតិក៏មិនអាចមានសុខសន្តិភាព អភិវឌ្ឍទៅមុខបានពេញលេញនិងមានចីរភាពដូចសព្វថ្ងៃនេះដែរ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បើគ្មានការចូលរួមនិងលះបង់ខ្ពស់ពីអតីតយុទ្ធជន ប្រទេសជាតិក៏មិនអាចមានសុខសន្តិភាព អភិវឌ្ឍទៅមុខបានពេញលេញនិងមានចីរភាពដូចសព្វថ្ងៃនេះដែរ

 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បើគ្មានការចូលរួមនិងលះបង់ខ្ពស់ពីអតីតយុទ្ធជន ប្រទេសជាតិក៏មិនអាចមានសុខសន្តិភាព អភិវឌ្ឍទៅមុខបានពេញលេញនិងមានចីរភាពដូចសព្វថ្ងៃនេះដែរ


កំពង់ស្ពឺ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះពង្រឹងខេត្តកំពង់ស្ពឺបានលើកឡើងថា អតីតយុទ្ធជនគឺជាអ្នកដែលបានរួមចំណែកជាមួយសម្តេចតេជោ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍។ដូច្នេះបើគ្មានការចូលរួមនិងលះបង់ខ្ពស់របស់អតីតយុទ្ធជនគ្រប់រូប ប្រទេសជាតិមិនអាចរកបាននូវសុខសន្តិភាព អភិវឌ្ឍទៅមុខបានពេញលេញនិងមានចីរភាពដូចសព្វថ្ងៃនេះទេ។ការលើកឡើងនេះក្នុងជំនួបសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺប្រមាណជាង២៦០០នាក់ សម្រាប់ឆ្នាំ២០២៦ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជាការពិតណាស់ គុណបំណាច់និងការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន គឺជាគ្រឹះដ៏រឹងមាំក្នុងការកសាងសុខសន្តិភាព និងស្ថិរភាពដែលប្រទេសជាតិ និងប្រជាជនកម្ពុជាកំពុងទទួលរងគ្រោះ និងរីករាយក្នុងពេលបច្ចុប្បន្ន។ការដឹងគុណ និងការចងចាំនូវពលិកម្មរបស់ពួកគាត់គឺជាកាតព្វកិច្ចរបស់កូនខ្មែរ និងយុវជនបន្តវេនគ្រប់រូប។


ទន្ទឹមនិងលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន ឯកឧត្តមឧបយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ យុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១ បានផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្ដន៍ជន ជនបាត់បង់សមត្ថ​ភាព​ការងារ និងជនពិការតាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន សំដៅដល់ការគិតគូរចំពោះអតីតយុទ្ធ​ជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិដូចជាបានកសាងតំបន់ប្រវត្ដិសាស្ដ្រ​យោធា ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះតាមទីតាំងប្រវត្ដិសាស្ដ្រ ដើម្បីរំលឹកគុណនិងចារតម្កល់និមិត្ដរូបវត្ថុតាង និងសមិទ្ធផលនានា សម្រាប់ជាថ្នាលបណ្ដុះមនសិកានិងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ រៀនសូត្រ គោរពដឹងគុណដល់ សម្ដេចតេជោ ហ៊ុន សែន ស្ថាប​និក​មគ្គុទេសក៍ឯក និងប្រតិបត្ដិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្ដិភាព និងការឯកភាពជាតិ ឯកភាពទឹកដី ព្រមទាំងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ដើម្បីជាតិមាតុភូមិ។


ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបន្ថែមដោយរំលឹកឡើងវិញផងដែរថា ខេត្តកំពង់ស្ពឺជាខេត្តខ្ទេចខ្ទាំនិងរ៉ាំរ៉ៃអូសបន្លាយដោយភ្លើងសង្គ្រាម ប្រជាពលរដ្ឋរស់ក្នុងភាពភ័យខ្លាច គ្មានការអភិវឌ្ឍន៍ និងក្លាយខេត្តដែលរងការចំអកមើលងាយថា ខេត្តប៊ុមប៊ឺ។ប៉ុន្តែដោយបាតដៃ និងការចូលរួមលះបង់ដ៏ធំធេងពីអ៊ុំ ពូ មីងជាអតីតយុទ្ធជនបានធ្វើឱ្យខេត្តមួយនេះរស់នៅស្មើមុខស្មើមាត់ អភិវឌ្ឍន៍ ស៊ីវិល័យ លែងរងការអំអក មើលងាយនិងត្រូវបានគេហៅឈ្មោះពេញលេញជាខេត្តកំពង់ស្ពឺដែលសំបូរទៅរោងចក្រ សហគ្រាស ពលរដ្ឋមានជីវភាពធូរធាតាមរយៈការងារនិងតំលៃអចលនទ្រព្យឡើងខ្ពស់។ទាំងនេះបង្ហាញឱ្យឃើញពីគុណបំណាច់ដ៏ធំធេង ដែលប្រជាជនក៏ដូចយុវជនជំនាន់ក្រោយនិងជាអ្នកបន្តវេនត្រូវចងចាំ មិនអាចបំភ្លេចបានជាដាច់ដាច់ខាត និងត្រូវបន្តរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងឆន្ទៈមនសិការសេ្នហាជាតិ បន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ 


ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តនិងជាប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺបានលើកឡើងថា កម្ពុជាពិតជាបានឆ្លងកាត់សម័យកាលនិងរបបដឹកនាំជាច្រើន ក្នុងរបបវាលពិឃាតបានធ្វើឱ្យប្រទេសទាំងមូលធ្លាក់ដល់ចំនុចសូន្យ។ស្តែងចេញពីកិច្ចខិតខំនិងការលះបង់ពីវីរយុទ្ធជន យុទ្ធនារី ទាំងអស់ ពិសេសស្ថាបនិកជាតិសំខាន់បានទាញប្រទេសកម្ពុជានិងជីវិតប្រជាជនចេញរណ្តៅមរណៈ និងនាំការអភិវឌ្ឍន៍មកដល់សព្វថ្ងៃ។ផ្តើមចេញពីគុណបំណាច់នេះ ក្នុងនាមជាយុវជនជំនាន់ក្រោយ ពិតជាមិនអាចបំភ្លេចបានឡើយនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់បុព្វបុរស និងយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ រហូតដល់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានប្តេជ្ញាបន្តថែរក្សាស្នាដៃដែលបុព្វយុទ្ធជនរកបានដោយលំបាក និងបន្តដឹកនាំឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀត។

អត្ថបទ៖ស៊ាន ស៊ីម






































No comments:

Post a Comment

Pages