ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបស្ដីពីលទ្ធផលកិច្ចប្រតិបត្ដិការប្រចាំខែសីហា និងលើកទិសដៅអនុវត្ដបន្ដ ឆ្នាំ២០២៦ ។
(កំពង់ស្ពឺ)៖ ដោយមានការចូលរួមពី ៖ លោកវរសេនីយ៍ទោ យឿន ប៉ាក់ទី ស្នងការរង ទទួលឱ្យជួយដឹកនាំការិយាល័យប្រឆាំងគ្រឿងញៀន និងមានលោកនាយ-នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន លោក លោកស្រី អធិការរង ក្រុង/ស្រុក ទទួលបន្ទុកការងារគ្រឿងញៀនលោកនាយ-នាយរងផ្នែក និងមន្រ្តីការិយាល័យប្រឆាំងគ្រឿងញៀន សរុបចំនួន ៣៥នាក់ ស្រី៤នាក់។
មានប្រសាសន៍ណែនាំ លោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរងបានលេីកឡេីងក្នុងកិច្ចប្រជុំដែលមានខ្លឹមសារថា ៖ បច្ចុប្បន្ននេះកងកម្លាំងនគរបាលត្រូវតែមានវិន័យនិងគោរពអោយបានដាច់ខាតបទបញ្ជាអំពីតួនាទីភារកិច្ចនិងនីតិវិធី ព្រោះថាការអនុវត្ដការងារសំខាន់ណាស់យេីងជាមន្រ្ដីនគរបាលយុត្ដិធម៌ពិសេសការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នឹងមានក្រមសីលធម៌សុជីវធម៌ សេចក្ដីថ្លៃថ្នូរមុឹងម៉ាត់នឹងការងារមិនមែនការបំពេញការប្រកបដោយទម្លាប់នោះទេ គឺការអនុវត្ដតាមគោលការណ៍មូលដ្ឋានគ្រឹះគឺច្បាប់ ។
មន្រ្ដីគ្រឿងញៀនជាមន្រ្ដីដែលត្រូវប្រកាន់ភ្ជាប់អោយបានអំពីសុច្ចរឹតភាពភាពទៀងត្រង់នឹងប្រាកដមិនត្រូវមានការពាក់ព័ន្ធនិងចូលគន្លងនៃចំណុចទាំង៣ នោះជាដាច់ខាត ក្រៅពីការងារត្រូវបន្ដពង្រឹងការងារជំនាញលេីការស្រាវជ្រាវបទល្មេីស និងសម្អាតប្រាក់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អក្នងអង្គភាពដោយស្វែងយល់អំពីបញ្ហាប្រឈមនានានិងដំណោះស្រាយសមស្របផ្ដល់កិត្ដិយសអោយគ្នាទៅវិញទៅមក ចេះចែករំលែកនិងរៀនសូត្រពីគ្នា ដូចជារៀមច្បងរបស់យេីង ចេះធ្វេីការដោយយកទស្សនៈរួមគំនិតរួម ទេីបជោគជ័យ៕អន្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ























No comments:
Post a Comment