ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរប្រកាសទទួលស្គាល់ខេត្តព្រៃវែង ទទួលបានជ័យលាភីជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF Plus) ដែលប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង។ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរប្រកាសទទួលស្គាល់ខេត្តព្រៃវែង ទទួលបានជ័យលាភីជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF Plus) ដែលប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង។

 


ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ 


ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរប្រកាសទទួលស្គាល់ខេត្តព្រៃវែង ទទួលបានជ័យលាភីជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF Plus) ដែលប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង។


ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូនានា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានជួយគាំទ្រទាំងផ្នែកស្មារតី ធនធាន សម្ភារៈ និងបច្ចេកទេស ក្នុងដំណើរការអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទក្នុងខេត្តព្រៃវែង រហូតទទួលបានជ័យលាភីជាខេត្តទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF Plus) នាឱកាសនោះ។


ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូអមក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្តទាំង២៤ នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត លោក លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៤ អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១៣ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានអង្គការដៃគូអភិវឌ្ឍន៍ តំណាងអង្គការ សមាគមន៍ ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុឯកជនក្នុងខេត្ត លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយប្ញទ្ធិ សិស្សានុសិស្ស មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មេភូមិ និងក្រុមការងារពាក់ព័ន្ធ សរុបចំនួនប្រមាណ ១.៣៧២រូប។អន្ថបទរដ្ឋបាលខេត្តព្រៃវែង

































No comments:

Post a Comment

Pages