លិខិតជូនពរ
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ
សូមគោរពជូន
ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏ផូរផង់របស់ជាតិខ្មែរ ខ្ញុំបាទ ឃិន ជុន ចាងហ្វាងគេហទំព័រ «ឃិន ជុន ធីវីអនឡាញ» (KCN TV Online) សូមគោរពជូនពរ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាឈ្លាសវៃ និងសេចក្តីសុខសុភមង្គលគ្រប់ប្រការ។
ក្នុងឱកាសបុណ្យប្រពៃណីដ៏មានអត្ថន័យនេះ សូមឯកឧត្តម និងក្រុមគ្រួសារ ទទួលបាននូវសិរីមង្គល វិបុលសុខ និងពរជ័យគ្រប់ប្រការ ព្រមទាំងជួបតែសេចក្តីចម្រើនក្នុងជីវិត និងការងារ។
ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តម ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ ក្នុងការបំពេញភារកិច្ច សូមសមប្រកបដោយសុខភាពល្អមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារនិងជោគជ័យគ្រប់ភារកិច្ចទាំងអស់ ក្នុងកិច្ចការបំរើជាតិមាតុភូមិជាពិសេសសូមអោយកូនចៅ មន្ត្រីក្រោមឱវាទក្រោមការដឹកនាំរបស់ ឯកឧត្តម គោរពស្រឡាញ់ដោយសេចក្តីស្មោះត្រង់ចេញពីបេះដូង ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង។
ជាទីបញ្ចប់ ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងបុណ្យកុសលដែលឯកឧត្តម និងក្រុមគ្រួសារបានសាងមក សូមជួយបីបាច់ថែរក្សា និងប្រទានពរជ័យដល់ ឯកឧត្តម និងក្រុមគ្រួសារ ឱ្យជួបប្រទះតែសុខ សុវត្ថិភាព សុភមង្គល និងជោគជ័យជានិច្ចនិរន្តរ៍។
សូមឯកឧត្តម និងក្រុមគ្រួសារ ទទួលនូវការគោរព និងជូនពរដ៏ស្មោះស្ម័គ្រពីខ្ញុំបាទ និងក្រុមការងារទូទាំង ២៥ រាជធានី- ខេត្ត។
ពីខ្ញុំបាទ ឃិន ជុន
ចាងហ្វាងគេហទំព័រ «ឃិន ជុន ធីវីអនឡាញ» (KCN TV Online)

No comments:
Post a Comment