លោក ហ៊ត មនោ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ បាននាំយកអំណោយឧបត្ថម្ភ ដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោក ហ៊ត មនោ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ បាននាំយកអំណោយឧបត្ថម្ភ ដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់

 


លោក ហ៊ត មនោ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ បាននាំយកអំណោយឧបត្ថម្ភ ដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់


តាកែវ៖ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហ៊ត មនោ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងគ្រឿងភេសជ្ជៈជាច្រើនមុខ ជូនដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដើម្បីសម្រួលដល់ការបំពេញការងារ និងការអនុវត្តច្បាប់កាតព្វកិច្ចយោធាក្នុងអង្គភាព។


​អំណោយផលដែលបានឧបត្ថម្ភនាឱកាសនោះ រួមមាន៖

​អង្ករ៖ ៥០ គីឡូក្រាម

​សាច់គោ៖ ០៥ គីឡូក្រាម

​ពងទា៖ ១០០ គ្រាប់

​មីជាតិ៖ ០៦ កេស

​ទឹកសុទ្ធ វីតាល់៖ ១០ កេស

​ទឹកក្រូច និងទឹកផ្លែឈើ៖ ០៣ កេស


​ក្នុងឱកាសដ៏ប្រពៃនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានបួងសួង និងគោរពជូនពរជូនចំពោះ លោកអភិបាលស្រុកត្រាំកក់ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន សុភមង្គល សុខភាពល្អបរិបូណ៌ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន





No comments:

Post a Comment

Pages