លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញចូលរួមពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន លើកទី២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបើក «មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥» ដែលបានប្រព្រឹត្តទៅនៅវិមានសន្តិភាព (ទីស្តីការគណៈរដ្ឋមន្ត្រី)។
ពិធីបើកមហាសន្និបាតជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រតិភូអតីតយុទ្ធជនមកពីបណ្តាប្រទេសជាសមាជិកអាស៊ានយ៉ាងច្រើនកុះករ។
ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងកិច្ចសហការគាំទ្រគ្នារវាងសហព័ន្ធអតីតយុទ្ធជនក្នុងតំបន់អាស៊ាន លើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងបន្តរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន









No comments:
Post a Comment