#សេចក្តីជូនដំណឹង
អំពីកម្មវិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាពភ្នែក ដែលរៀបចំដោយមន្ទីរពេទ្យព្រះអង្គឌួង និងចូលរួមគាំទ្រដោយមូលនិធិហ្រេ្វដហូឡូកម្ពុជា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី
----
រាជធានីភ្នំពេញ÷ នាយកមន្ទីរពេទ្យព្រះអង្គឌួង មានកិត្តិយសសូមជម្រាបជូន៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យព្រះអង្គឌួង សហការគាំទ្រដោយមូលនិធិហ្វ្រេដហូឡូកម្ពុជា នឹងរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃជូនបងប្អូនប្រជា ពលរដ្ឋចំនួន ៥០០០នាក់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង៧:០០នាទីព្រឹក រហូតដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ក្នុងបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី ស្ថិតនៅផ្លូវលេខ១០១៩ (មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ) ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពភ្នែក អញ្ជើញមកពិនិត្យសុខ ភាពភ្នែកនៅទីកន្លែង និងកាលបរិច្ឆេទដែលបានកំណត់ខាងលើ៕
លេខទូរស័ព្ទទំនាក់ទំនង
០៩៨ ៥២៩ ០០0
០១២ ៩០១ ៩១២










No comments:
Post a Comment