លោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ដឹកនាំមន្ត្រីក្រោមឱវាទ រួមនឹងប្រជាការពារត្រៀមលក្ខណ: ការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ដឹកនាំមន្ត្រីក្រោមឱវាទ រួមនឹងប្រជាការពារត្រៀមលក្ខណ: ការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

 


លោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ដឹកនាំមន្ត្រីក្រោមឱវាទ រួមនឹងប្រជាការពារត្រៀមលក្ខណ: ការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ 


ខេត្តព្រៃវែង÷ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦​លោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានដឹកនាំ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពាមរក៍និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រជាការពារ ត្រៀមលក្ខណៈ រៀបចំលាបថ្នាំពណ៍លើធុងសាំង និងដាក់ ចំណាំងផ្លាត( ស្លាកសញ្ញា) ដើម្បីការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ព្រមទាំងត្រៀមដាក់តម្រាយធុងសាំង នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ស្រុកពាមរក៍ ជូនបងប្អូនប្រជាជាពលរដ្ឋដែលធ្វើដំណើរទៅ និងវិលត្រលប់មកពីលេងស្រុកកំណើតជួបជុំពុកម៉ែបងប្អូនសាច់ញាតិ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមដងផ្លូវជាតិលេខ១ ចាប់ពីលើ ស្ពានអ្នកលឿងរហូតដល់គល់ស្ពានស្ទឹងស្លូត ។


គួរបញ្ជាក់ថា នគរបាលខេត្តព្រៃវែង ជាពិសេសកម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកដែលមានភូមិសាស្ត្រជាប់ផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ៨ និងផ្លូវជាតិលេខ ១១ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការ អន្តរាគមន៍ជួយសម្រួលចរាចរណ៍ ការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តព្រៃវែង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បី បញ្ជៀសការកកស្ទះដែលអាចកើតឡើងជាយថាហេតុ ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
















































No comments:

Post a Comment

Pages