លោក ហែម ឬទ្ធី អភិបាលរងខេត្ត និងអាជ្ញាធរស្រុកបាទី អញ្ជើញចូលរួមកាន់បិណ្ឌទី៥ នៅវត្តទេពបុរី ឃុំក្រាំងធ្នង់
ស្រុកបាទី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី៥
ស្ថិតនៅវត្តទេពបុរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ៕
ក្នុងឱកាសដ៏ប្រពៃនេះ លោកអភិបាលរងខេត្ត និងរដ្ឋបាលស្រុកបាទី បាននាំយកនូវទេយ្យវត្ថុជាច្រើនមុខ រួមជាមួយបច្ច័យចំនួន ១,៥០១,០០០រៀល (មួយលានប្រាំសែនមួយពាន់រៀល) វេរប្រគេនជូនដល់ព្រះសង្ឃដែលគង់ចាំវស្សា ដើម្បីចូលរួមទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិការទាំងប្រាំប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់បរលោក៕អត្ថបទរដ្ឋបាលខេត្តតាកែវ









No comments:
Post a Comment