រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ខួបលើកទី១៤ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ខួបលើកទី១៤

 


រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ខួបលើកទី១៤


​កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ឆ្នាំង រួមជាមួយសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៤ឆ្នាំ នៃការយាងចូលទិវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។

​ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ។

​ពិធីគោរពព្រះវិញ្ញាណក្ខន្ធត្រូវបានរៀបចំឡើងយ៉ាងអធិកអធ័ម និងស្របតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការប្រារព្ធពិធីបង្សុកូល និងបួងសួងឧទ្ទិសថ្វាយនូវមហាព្រះរាជកុសល ចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងការចងចាំជានិច្ចនូវព្រះគុណដ៏ថ្លៃថ្លាប្រកបដោយមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន





















No comments:

Post a Comment

Pages