លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកលើកដែក
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកលើកដែក។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកលើកដែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់អភិបាលស្រុកដែលទើបតែងតាំងថ្មី ឱ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីរុញច្រានការអភិវឌ្ឍនៅក្នុងមូលដ្ឋានស្រុកលើកដែកឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




















No comments:
Post a Comment