លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុកព្រះស្តេច និងក្រុមគ្រួសារ បានដឹកនាំលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក និងក្រុមប្រឹក្សាឃុំទាំង១១ រួមជាមួយពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌទី៥ នៅវត្តក្រាំងស្វាយ ស្ថិតក្នុងឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុកព្រះស្តេច និងក្រុមគ្រួសារ បានដឹកនាំលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក និងក្រុមប្រឹក្សាឃុំទាំង១១ រួមជាមួយពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌទី៥ នៅវត្តក្រាំងស្វាយ ស្ថិតក្នុងឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

 


លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុកព្រះស្តេច និងក្រុមគ្រួសារ បានដឹកនាំលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក និងក្រុមប្រឹក្សាឃុំទាំង១១ រួមជាមួយពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌទី៥ នៅវត្តក្រាំងស្វាយ ស្ថិតក្នុងឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។


ព្រៃវែង៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុកព្រះស្តេច និងក្រុមគ្រួសារ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញចូលរួមកាន់បិណ្ឌទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តក្រាំងស្វាយ ស្ថិតក្នុងឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

​ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក ក្រុមប្រឹក្សាឃុំទាំង១១ ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

​ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ គណៈប្រតិភូ និងពុទ្ធបរិស័ទទាំងអស់ បានរួមគ្នារៀបចំចង្ហាន់ បច្ច័យ និងទៀនធូប បូជាថ្វាយព្រះរតនត្រ័យ ព្រមទាំងរាប់បាត  និងបាំងស្កូល ឧទិស្សកុសលផលបុណ្យ ជូនចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាលទាំងប្រាំពីរ ក៏ដូចជាដូនតា និងវីរជនស្នេហាជាតិ ដែលបានចែកឋានទៅកាន់លោកខាងមុខ។

​ការអញ្ជើញចូលរួមកាន់បិណ្ឌនាពេលនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្នុងការចូលរួមថែរក្សា ការពារ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងជាការបន្តវេននូវប្រពៃណី ទំនៀមទម្លាប់ជាតិដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីបុរាណកាលមក៕អត្ថបទការិល័យព័ត៌មាន លោក ឃិន ជុន




















No comments:

Post a Comment

Pages