លោក ឡោ វីរិទ្ធិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី ការពង្រឹងក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅស្រុកអង្គរបូរី - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោក ឡោ វីរិទ្ធិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី ការពង្រឹងក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅស្រុកអង្គរបូរី

 


លោក ឡោ វីរិទ្ធិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី ការពង្រឹងក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅស្រុកអង្គរបូរី


​ស្រុកអង្គរបូរី៖ នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី «ការពង្រឹងក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា» ព្រមទាំងបានអញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានចូលរួម។


​ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកអង្គរបូរី ដោយមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន លោក-លោកស្រី មន្ត្រីអប់រំ និងតំណាងក្រុមប្រឹក្សាយុវជន-កុមារជាច្រើនរូប។


​សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព បណ្តុះស្មារតីដឹកនាំ និងពង្រឹងកល្យាណមិត្តរវាងយុវជន និងកុមារកម្ពុជា ដើម្បីឱ្យពួកគាត់មានលទ្ធភាពកាន់តែប្រសើរក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមរយៈសកម្មភាពការងារស្ម័គ្រចិត្ត និងការអប់រំនៅតាមគ្រឹះស្ថានសិក្សា។


​ក្នុងឱកាសនោះ លោក ឡោ វីរិទ្ធិ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំ និងសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ និងក្រេបជញ្ជក់យកចំណេះដឹងពេញមួយវគ្គ។ 


ជាមួយគ្នានេះ លោកប្រធានមន្ទីរក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គសិក្ខាសាលានេះ ទៅអនុវត្តឱ្យកើតជាប្រយោជន៍ជាក់ស្តែងនៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍របស់ខ្លួន។


​ជាកិច្ចបញ្ចប់ លោក ឡោ វីរិទ្ធិ ក៏បានអញ្ជើញផ្តល់កិត្តិយសចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមគ្រប់រូប ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន
























No comments:

Post a Comment

Pages