ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យទំនាក់ទំនងព្រំដែន (BLO) កោះរកា ខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិកោះរកា។ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យទំនាក់ទំនងព្រំដែន (BLO) កោះរកា ខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិកោះរកា។

នាឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានឧបត្ថម្ភនូវ ម៉ូតូ ចំនួន ០១គ្រឿង,កុំព្យូរទ័រ ចំនួន ០១ គ្រឿង, ម៉ាសុីនព្រឺនធ៍រ ០១ ឈុត, អាយកូម ចំនួន ០៥ដើម និងខ្នោះ ចំនួន ១០ ខ្នោះ ប្រគល់ជូនដល់ការិយាល័យទំនាក់ទំនងព្រំដែន BLO សម្រាប់ប្រើប្រាស់ក្នុងការិយាល័យ និងការប្រតិបត្តិការងារចាំបាច់ក្នុងអង្គភាពប្រចាំថ្ងៃផងដែរ។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តមប្រធាននាយកដ្ឋាន គណៈប្រតិភូអមដំណើរនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លោកស្រី តំណាងអង្គការ UNODC ប្រចាំនៅកម្ពុជា លោក លោកស្រី ប្រតិភូការិយាល័យទំនាក់ទំនងព្រំដែនធឿនភឿកខេត្តដុងថាប់ ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុក ក្រុមការងារពាក់ព័ន្ធការិយាល័យទំនាក់ទំនងព្រំដែន (BLO) កោះរកា ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទាំង៦ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៦០៧ មេបញ្ជាការកងវរសេនាលេខ ២២៩ និងមន្រ្តីពាក់ព័ន្ធផងដែរ។

ខេត្តព្រៃវែង,ព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦

No comments:

Post a Comment

Pages