តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួមពិធីបើកកញ្ចប់ប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យ ប្រឡង៖ ១០ សីហា ២០២៥ និងបានដាក់កម្លាំងនៅតាមមណ្ឌលប្រឡង ដើម្បីធានាអោយបាននូវរបៀបរៀបរយ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជុំវិញមណ្ឌលប្រឡង
ឧត្ដរមានជ័យ : ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ អញ្ជើញចូលរួមពិធីបើកកញ្ចប់ប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យ ក្រោមអធិបតីភាពឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងក្រសួងអប់រំ យុវជន និងកីឡា ប្រធានមណ្ឌលប្រឡង គណៈកម្មការ និងតំណាងអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) នៅមណ្ឌលប្រឡងវិទ្យាល័យ តេជោសែន សំរោង៕
រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/policeoddarmeanchey




















No comments:
Post a Comment