កម្លាំងនគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នាវត្តក្រាំងពិសី ស្រុកពារាំង
ខេត្តព្រៃវែង÷នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦កម្លាំងនគរបាលខេត្តព្រៃវែង ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តក្រាំងពិសី ស្រុកពារាំង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង ។
ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវត្តក្រាំងពិសី ភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។









No comments:
Post a Comment