នគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅសាលាមត្ដេយ្យសិក្សារការកូនសត្វ ក្នុងស្រុកព្រះស្ដេច - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

នគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅសាលាមត្ដេយ្យសិក្សារការកូនសត្វ ក្នុងស្រុកព្រះស្ដេច



 នគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅសាលាមត្ដេយ្យសិក្សារការកូនសត្វ ក្នុងស្រុកព្រះស្ដេច


ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ នគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងពិធីសម្ពោធ នូវសមិទ្ធផលនានា និងអាគារសាលាមត្ដេយ្យសិក្សារកាកូនសត្វ ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា។


គួរបញ្ជាក់ថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានានេះប្រារពធ្វើឡើងនៅបរិវេណសាលាមតេយ្យសិក្សាររកាកូនសត្វ ស្ថិតក្នុងភូមិរកាកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានរៀបចំម្ហូបអាហារ ជូនដល់ក្មួយៗសិស្សានុសិស្ស  និងអាណាព្យាបាលសិស្ស ទទួលទានរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕


















No comments:

Post a Comment

Pages