អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីកាត់ស្រោមវិញ្ញាសារប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យ សុខ អាន ព្រៃ សណ្តែត
តាកែវ ៖ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្ដម ហោ ប៉េង ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តតាកែវ និង ឯកឧត្តម ឡេង តុលា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារដឹកនាំសង្កេតការណ៍ប្រឡងបាក់ឌុបប្រចាំខេត្តតាកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ស្រោមវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ផ្លូវការ នៅមណ្ឌលប្រឡងវិទ្យាល័យសុខអាន ព្រៃសណ្តែតស្ថិតក្នុងស្រុក ទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជូនពរដល់ក្មួយៗបេក្ខ ជនទាំងអស់ ក្នុងខេត្តតាកែវ ក៏ដូចជាទូទាំងប្រទេស ទទួលបានជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាផងដែរ ៕























No comments:
Post a Comment