ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដាក់កម្លាំងជាង ៤០០នាក់ ការពារសន្តិសុខក្នុងពេលប្រឡងបាក់ឌុប ឆ្នាំ២០២៦
https://police.gov.kh/?p=182329
កំពង់ធំ៖ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងនគរបាលបានចូលរួមការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់
និងសុវត្ថិភាព ក្នុងឱកាសសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦
ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។
ការបញ្ចេញកម្លាំងការពារតាមបណ្តាគោលដៅសំខាន់ៗ នាឱកាសនេះ ត្រូវបានអនុវត្តតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងទទួលបានជោគជ័យ។
សម្រាប់ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមមណ្ឌលប្រឡង ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់កម្លាំងនគរបាលចំនួន ៤០០នាក់ រថយន្តពន្លត់អគ្គិភ័យ ៦គ្រឿង រថយន្តសារ៉ែន ៤គ្រឿង រថយន្តសង្គ្រោះ ២គ្រឿង ម៉ូតូប្រដេញ ៦គ្រឿង និងវិទ្យុទាក់ទង ២៧០គ្រឿង។
កម្លាំងនគរបាលត្រូវបានដាក់ពង្រាយការពារតាមមណ្ឌលប្រឡងចំនួន ១៣មណ្ឌល ស្មើនឹង ២៣៦
បន្ទប់ មានបេក្ខជនសរុប ៥,៨៨៣នាក់ ក្នុងនោះស្រី ៣,៤០៩នាក់។
ក្នុងចំណោមនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ២មណ្ឌល ស្មើនឹង ៤៨បន្ទប់ មានបេក្ខជនសរុប ១,១៨៨នាក់ ក្នុងនោះស្រី ៦៩៦នាក់។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១២មណ្ឌល ស្មើនឹង ១៩១បន្ទប់ មានបេក្ខជនសរុប ៤,៦៩៥នាក់ ក្នុងនោះស្រី ២,៧១៣នាក់។
ការរៀបចំកម្លាំង និងសម្ភារៈចាំបាច់ទាំងនេះ គឺដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ និងបង្កលក្ខណៈអំណោយផលដល់បេក្ខជន គណៈមេប្រយោគ និងអ្នកពាក់ព័ន្ធ ឱ្យការប្រឡងប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ និងមានរបៀបរៀបរយ ៕
ប្រភពអត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

































No comments:
Post a Comment