វគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី ក្នុងខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី ឡុង បូណារេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី» ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តតាកែវ។
មានការអញ្ជើញចូលរួមពីសំណាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី អភិបាលរងក្រុង-ស្រុក
លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាព និងសាខាជំនាញជុំវិញខេត្ត ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារី ដើម្បីលើកកម្ពស់សុវត្ថិភាព និងកិច្ចការពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព៕រដ្ឋបាលខេត្ដតាកែវ



















No comments:
Post a Comment