លោកស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនាញផែនការងារសណ្ដាប់ធ្នាប់ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនាញផែនការងារសណ្ដាប់ធ្នាប់ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

 


លោកស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនាញផែនការងារសណ្ដាប់ធ្នាប់  នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង 


ខេត្តព្រៃវែង ÷ នៅរសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយការងារសណ្តាប់ធ្នាប់ចរាចរណ៍ ដល់មន្ត្រីការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។


ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញសណ្ដាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក និងចរាចរណ៍ផ្លូវទឹក លោកអធិការរង ទទួលការងារសណ្ដាប់ធ្នាប់ចរាចរណ៍ តាមបណ្ដារអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ ព្រមទាំងមន្រ្តីជំនាញទាំងអស់ ចំណុះផែនការងារសណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក និងផ្លូវទឹក សរុបប្រមាណចំនួន ៨២នាក់ ក្នុងនោះនារី ១០នាក់ ។


ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការក្រើនរំលឹកដាស់តឿនដល់មន្ត្រីនគរបាលជំនាញទាំងអស់ត្រូវខិតខំ ធ្វើការដោះស្រាយអោយអស់ពីសមត្ថភាព ទាំងកម្លាំងកាយចិត្តធ្វើយ៉ាងណាត្រូវបំពេញ តួនាទីភារកិច្ចការងារឱ្យបានល្អ ដែលថ្នាក់ដឹកនាំអង្គភាពប្រគល់ជូន ជាពិសេសត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រពង្រឹងអភិវឌ្ឍន៍ នូវចំណេះដឹង ជំនាញនីមួយៗ របស់ខ្លួនឱ្យកាន់តែខ្លាំងថែមទៀត ឱ្យស្របទៅតាមសម័យកាលជឿនលឿនដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា រកសំណុំរឿងត្រូវចេះប្រើប្រាស់ធ្វើតាមប្រព័ន្ធកុំព្យូទ័រឲ្យបានគ្រប់ៗគ្នា។ ដើម្បីបង្កភាពងាយស្រួល ក្នុងការអនុវត្តតួនាទីភារកិច្ចការងារឱ្យបានល្អប្រសើរ ៕ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង















No comments:

Post a Comment

Pages