លោកឧត្តមសេនីយ៍ទោ ខូវ លី ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្តមសេនីយ៍ទោ ខូវ លី ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត

 


លោកឧត្តមសេនីយ៍ទោ ខូវ លី ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត

https://police.gov.kh/?p=185446


ឧត្តរមានជ័យ៖ នារសៀលថ្ងៃសុក្រទី២១ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងកា នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត ។


ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ស្នងការ បានអនុញ្ញាតអោយ លោកវរសេនីយ៍ទោ សន សាវ៉ុង នាយការិយាល័យសរុបផែនការ (ស្ដីទី) អានរបាយការណ៍ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ ជូនអង្គពិធី បន្ទាប់មក លោកវរសេនីយ៍ឯក ឯម សុគន្ធ នាយការិយាល័យបុគ្គលិក ឡើងផ្សព្វផ្សាយលិខិតលេខ ៧៤៧៣ ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្ដីពីការកំណត់លក្ខខណ្ឌនីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្រ្តីរាជការនៃក្រសួងមហាផ្ទៃ និងសិស្ស និស្សិតនគរបាលបន្តវេន ឲ្យសិក្សាវគ្គបណ្ដុះបណ្ដាលនានាក្នុងនិងក្រៅប្រទេស និងលិខិតលេខ ២២៣ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ របស់អគ្គស្នងការនគរបាលជាតិ ស្ដីពីការគ្រប់គ្រង់មន្រ្ដីនគរបាលជាតិ ចំណុះអគ្គស្នងការនគរបាលជាតិ។


ក្នុងឱកាសនេះផងដែល លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ក៏បានដាក់ចេញ នូវគោលការណ៍ និងវិធានការសំខាន់ៗ ចំនួន១៧ចំណុច ដូចខាងក្រោមៈ

១-ពង្រឹងត្រួតពិនិត្យ កម្លាំងក្រោមឱវាទ ត្រូវបំពេញភារកិច្ចរបស់ខ្លួន ស្របតាមប្រកាសលេខ៨៧៣។

២-ត្រូវយកចិត្តទុកដាក់គ្រប់គ្រងមនុស្សស្នាក់នៅផ្លាស់ប្តូរ ចូលទៅក្នុងមូលដ្ឋានរបស់ខ្លួនច្បាស់លាស់។

៣-យកចិត្តទុកដាក់ត្រួតពិនិត្យ និងជំរុញការចាត់តាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព”។

៤- ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ លើការអនុវត្តនគរបាល និងសហគមន៍ ធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ។

៥-ត្រូវស្រាវជ្រាវស៊ើបអង្កេត បណ្តាលករណី និងមុខសញ្ញា ដែលសេសសល់ទាំងអស់ទាំងបទឧក្រិដ្ឋ និងបទមជ្ឈឹម។

៧-ត្រូវជំរុញការតាមរកមុខសញ្ញា ដែលមានដីកាចាប់ខ្លួន ហើយរត់គេចបាត់ពីមូលដ្ឋានត្រូវស្រាវជ្រាវរកចាប់ខ្លួន និង ផ្ញើរទៅគ្រប់អធិការដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល និងអង្គភាពជំនាញពាក់ព័ន្ធ។

៧-តាមដានពិនិត្យការអនុវត្តផែនការសកម្មភាពប្រចាំ ខែ ឆ្នាំ ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវ។

៨-ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ តាមដងផ្លូវ ស្ថានីយ៍វិទ្យុFM គ្រឹះស្ថានអប់រំ និងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

៩-ធ្វើបច្ចុប្បភាពប្រជាការពាររយៈពេល ១ត្រីមាសម្តង។

១០-ធ្វើការប្រមូលផ្តុំព័ត៌មានស្ថានការណ៍សន្តិសុខ ពីគ្រប់មជ្ឈដ្ឋាន និងផ្តល់ព័ត៌មានត្រឡប់ឱ្យទាន់ពេលវេលា។

១១-ត្រៀមទទួល នឹងឆ្លើយតបតាមប្រព័ន្ធ Hotline ២៤/១៤ ម៉ោង។

១២-ត្រូវពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់។

១៣-គ្រប់គ្រង និងការពារសន្តិសុខ សុវត្ថិភាពជូនជនបរទេស អង្គការក្រុមហ៊ុន ដែលកំពុងធ្វើសកម្មភាពស្នាក់នៅរយៈ ពេលខ្លី-រយៈពេលវែង នៅក្នុងភូមិសាស្ត្រខេត្ត និងបន្តពង្រឹង និងជំរុញ អនុវត្តអនុក្រឹត្យលេខ០៣ ឲ្យបានជាប់ជាប្រចាំ។

១៤-ត្រៀមមធ្យោបាយពន្លត់អគ្គិភ័យប្រចាំការ ២៤/២៤ ម៉ោង ដើម្បីធានាដល់ការអន្តរាគមន៍បានឆាប់រហ័ស និងទាន់ពេល។

១៥-ក្តាប់សភាពការណ៍ ប្រែប្រួលនៅតាមខ្សែបន្ទាត់ព្រំដែន និងចាត់តាំងការដើរល្បាតតាមតំបន់ព្រំដែនគោកជាប្រចាំ។

១៦-ពន្លឿនការបំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុត្រូវផ្តល់ និង អ្នកមិនទាន់បានផ្តល់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

១៧-ពង្រឹងបន្ថែមទៀតនូវតួនាទី បញ្ជាដឹកនាំ និងការងារប្រចាំបញ្ជា និងត្រៀមជួយអន្តរាគមន៍ពេលមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។


កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល ក្រុង/ស្រុកទាំង៥ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ប៉ុស្ដិ៍ និងមន្រ្ដីជំនាញពាក់ព័ន្ធ។


ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់កងកម្លាំងទាំងអស់អោយមានសុភាពល្អ ជោគជ័យគ្រប់ភារៈកិច្ច និងទទួលបាននូវពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង៕













No comments:

Post a Comment

Pages