ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ដឹកនាំកិច្ចប្រជុំពង្រឹងការផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែទូលំទូលាយ និងជ្រាបដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ដឹកនាំកិច្ចប្រជុំពង្រឹងការផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែទូលំទូលាយ និងជ្រាបដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន



 ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ដឹកនាំកិច្ចប្រជុំពង្រឹងការផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែទូលំទូលាយ និងជ្រាបដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន


តាកែវ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំកែសម្រួល និងពង្រឹងប្រសិទ្ធភាពការងារ ដោយបានផ្តោតសំខាន់លើការជំរុញ និងពង្រីកវិសាលភាពនៃការផ្សព្វ ផ្សាយព័ត៌មានផ្សេងៗ ឱ្យបានទូលំទូលាយ និងលឿនរហ័ស ដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានលើកឡើងថា ការងារព័ត៌មាន គឺជាស្ពានចម្លងយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងរដ្ឋបាលខេត្ត រាជរដ្ឋាភិបាល និងប្រជាពល រដ្ឋ។ ដូច្នេះ មន្ត្រីព័ត៌មានទាំងអស់ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការប្រមូល កែច្នៃ និងផ្សព្វផ្សាយព័ត៌មានពិត សេចក្តីជូនដំណឹង និងសមិទ្ធផលនានារបស់ខេត្ត ឱ្យបានដល់ដៃ និងត្រចៀករបស់ប្រជាពលរដ្ឋ នៅតាមឃុំ-សង្កាត់ និងភូមិស្រុក។

លោក ពៅ សុខន ក៏បានផ្ញើសាររំលឹក និងលើក ទឹកចិត្តដល់មន្ត្រី រួមទាំងក្រុមការងារព័ត៌មានទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ សហការគ្នាជាធ្លុងមួយ ដើម្បីធានាថាប្រជាពលរដ្ឋក្នុងខេត្តតាកែវទទួលបានព័ត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលាជាប្រចាំ៕











No comments:

Post a Comment

Pages