‎កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះជួលស្ថិតនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

‎កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះជួលស្ថិតនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ



 ‎កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះជួលស្ថិតនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ


ឧត្ដរមានជ័យ : ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ   និងជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧: ៤០នាទីលោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វែង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រីយ៍ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ១ករណី នៅចំណុចផ្ទះជួល ស្ថិតនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ៤នាក់ ស្រី ១នាក់ ៖ 

១. ឈ្មោះ ខែម ហុង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំ អន្លង់វែង ស្រុកអន្លង់វែង មុខរបរ មិនពិតប្រាកដ។ 

២. ឈ្មោះ ទូច ស្រីម៉ៅ ហៅ អាភា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិ រលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។ 

៣. ឈ្មោះ ស៊ិន ស៊ុម ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិជាំ ឃុំ ត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរ មិនពិតប្រាកដ។ 

៤. ឈ្មោះ វឿន គួន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទួលកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរ មិនពិតប្រាកដ។ 

ដោយដកហូតសម្ភារៈវត្ថុតាងមួយចំនួនរួមមាន៖

- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន១៨កញ្ចប់ ទម្ងន់ស្មើ ២.៣៣ក្រាម

- ម៉ូតូ ០១គ្រឿង

- ទូរស័ព្ទដៃចំនួន ០២គ្រឿង

- សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។


បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕


រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey










No comments:

Post a Comment

Pages