តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួមអមដំណើរឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ទទួលស្វាគមន៍រវត្តមាន លោកជំទាវ Rosie Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក ដែលបានអញ្ជើញចុះមកទស្សនកិច្ច សាលាបឋមសិក្សាគោកប្រាសាទ ដែលរងផលប៉ះពាល់ដោយសារ សង្គ្រាមឈ្លានពានរបស់ថៃ ស្ថិតនៅក្បែរព្រំដែនខេត្តឧត្តរមានជ័យ
ឧត្ដរមានជ័យ : ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង ទទួលផែនការងារធនធានមនុស្សតំណាងលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ អញ្ជើញចូលរួមអមដំណើរឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ទទួលស្វាគមន៍រវត្តមាន លោកជំទាវ Rosie Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក ដែលបានអញ្ជើញចុះមកទស្សនកិច្ច សាលាបឋមសិក្សាគោកប្រាសាទ ដែលរងផលប៉ះពាល់ដោយសារ សង្គ្រាមឈ្លានពានរបស់ថៃ ស្ថិតនៅក្បែរព្រំដែនខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យដោយផ្ទាល់នូវអគា សិក្សាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗ កន្លងមក និងដំណើរការកម្មវិធីអប់រំ ដែលទទួលបានការគាំទ្រពីប្រទេស ចក្រភពអង់គ្លេស (Britain) ជាពិសេសការជួយសង្គ្រោះ និងផ្តល់ឱកាស សិក្សារៀនសូត្រដល់កុមារដែលបានផ្លាស់ទីលំនៅដោយសារបញ្ហាជម្លោះ។
វត្តមានរបស់លោកស្រី Rosie Winterton មកកាន់ទឹកដីខេត្តឧត្តរមានជ័យ និងការចុះផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទនាពេលនេះ គឺជា សក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពអន្តរជាតិ និងការយកចិត្ត ទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ក្នុងការ រួមចំណែកស្តារឡើងវិញនូវវិស័យអប់រំ និងនាំយកក្តីសង្ឃឹមមកជូនកុមារ រងគ្រោះដោយសារសង្គ្រាម។ កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ដើម្បីធានា ថាគ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសរៀនសូត្រឬការអភិវឌ្ឍន៍ខ្លួន ឡើយ។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់រដ្ឋមន្រ្តីចក្រភពអង់គ្លេសនាពេលនេះ មិន ត្រឹមតែជួយជំរុញដល់ការស្តារឡើងវិញនូវរចនាសម្ព័ន្ធអប់រំក្នុងខេត្ត ឧត្តរមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារដ៏មានឥទ្ធិពល និង ទស្សនវិស័យទូលំទូលាយទៅកាន់ពិភពលោកអំពីសារៈសំខាន់មិនអាច កាត់ថ្លៃបាននៃការការពារការអប់រំក្នុងតំបន់ជម្លោះ និងការផ្តល់ក្តីសង្ឃឹមថ្មីដល់ អនាគតកុមារកម្ពុជានៅតាមបន្ទាត់ព្រំដែនឱ្យបន្តបោះជំហានទៅមុខដោយ មោទនភាព៕
រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/policeoddarmeanchey





















No comments:
Post a Comment