ឯកឧត្ដម វ៉ី សំណាង ដឹកនាំប្រតិភូខេត្តតាកែវ ចូលរួមក្នុង «កិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង» នៅក្រុងស៊ីនីង ខេត្តឈីងហៃ ប្រទេសចិន
ក្រុងស៊ីនីង៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តតាកែវ ចូលរួមក្នុងពិធីបើក «កិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង» (Lancang-Mekong Industrial Cooperation and Development Dialogue) ដែលបានប្រព្រឹត្តទៅនៅក្រុងស៊ីនីង ខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ការអញ្ជើញចូលរួមរបស់ប្រតិភូខេត្តតាកែវនាពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀតក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីរឹតចំណងមិត្តភាព ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍវិស័យឧស្សាហកម្មរវាងខេត្តតាកែវ ជាមួយបណ្តាខេត្ត-ក្រុងនៃប្រទេសជាសមាជិកក្នុងតំបន់ទន្លេមេគង្គ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានកៀងគរថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងតំណាងផ្នែកពាណិជ្ជកម្ម-ឧស្សាហកម្មមកពីបណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងរកកលានុវត្តភាពនៃការវិនិយោគរួមគ្នា សំដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ទាំងមូល៕
























No comments:
Post a Comment