កម្លាំងជំនាញផែនការងារអត្ដសញ្ញាកម្ម នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បន្ដផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នៅការិយាល័យជំនាញ និងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥
ឧត្ដរមានជ័យ ៖ ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ កម្លាំងជំនាញផែនការងារអត្ដសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ កម្លាំងជំនាញផ្នែកអត្ដសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បន្ដធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងពីរភេទ រស់នៅក្នុងមូលដ្ឋានភូមិសាស្រ្ដខេត្ដឧត្ដរមានជ័យ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងមិនទាន់បានធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្នែរ និងផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល ១៨០ថ្ងៃ(០៦ខែ) បងប្អូនអាចមកទទួលសេវាសុំផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបន្ដសុពលភាពបាន នៅការិយាល័យអត្ដសញ្ញាប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងនៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ ដើម្បីងាយស្រួលបម្រើការងារចាំបាច់ផ្សេងៗ៕
រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/policeoddarmeanchey

















No comments:
Post a Comment