កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams) - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)

 


កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams) 


ឧត្ដរមានជ័យ : ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ   និងយោងតាមបទបញ្ជារបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ អោយដឹកនាំកម្លាំងនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams) នៅទីតាំង ផ្ទះជនសង្ស័យ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ក្នុងកិច្ចប្រតិបត្តិការនេះ សម្រេចឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរបានចំនួន ០៤នាក់/ស្រី០១នាក់:

១.ឈ្មោះ ផាត់ ហ៊ីវ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិ អូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

២.ឈ្មោះ ជិន ពិសី ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិ អូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

៣.ឈ្មោះ ឈាន់ យុត ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិ អូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

៤.ឈ្មោះ ជិន វិសាល ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិ អូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ


បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕


 រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey





No comments:

Post a Comment

Pages