ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉នជំនាញអនុវត្តការងារកាតព្វកិច្ចយោធា របស់ កងរាជអាវុធហត្ថ
នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីបើកវគ្គបំប៉នជំនាញអនុវត្តការងារកាតព្វកិច្ចយោធា របស់កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង លោក-លោកស្រី នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ អង្គភាព នាយ-នាយរង ជំនួយការការិយាល័យ មេបញ្ជាការកងអនុសេនាធំចល័ត មេបញ្ជាការ-មេបញ្ជាការរង ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងសិក្ខាកាមកងរាជអាវុធហត្ថ ជាច្រើនរូប។
វគ្គបំប៉នជំនាញអនុវត្តការងារកាតព្វកិច្ចយោធា គឺជាការបណ្តុះបណ្តាល និងពង្រឹងចំណេះដឹង ជំនាញ វិន័យ និងសមត្ថភាពរបស់កងរាជអាវុធហត្ថ ដើម្បីអាចអនុវត្តភារកិច្ចយោធាបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប



























No comments:
Post a Comment