រដ្ឋបាលស្រុកកោះអណ្ដែត ជួបសំណេះសំណាល និងអបអរសាទរជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប សម័យប្រឡង ១០-១១ ខែ សីហា ឆ្នាំ ២០២៦
ស្រុកកោះអណ្ដែត៖ នៅរសៀលថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត រួមជាមួយ លោក ង៉ែត យូដារិត អនុប្រធានវិទ្យាស្ថាននៃបណ្ឌិត្យបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំធ្លាប្រជុំ ព្រមទាំងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងឆ្នាំ១០ -១១ខែ សីហា ឆ្នាំ២០២៦ មកពីវិទ្យាល័យទាំង៣ ក្នុងស្រុកកោះអណ្ដែត។
ពិធីសំណេះសំណាលនេះត្រូវ បានរៀបចំឡើងយ៉ាងកក់ក្តៅនៅក្នុងសាលប្រជុំធំនៃរដ្ឋបាលស្រុកកោះអណ្ដែត ដោយមានការចូលរួមពីសំណាក់អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានសម្តែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យក្នុងការប្រឡង។
ទន្ទឹមនឹងនេះ លោកអភិបាលក៏បានផ្ដល់នូវមតិអនុសាសន៍ និងការលើកទឹកចិត្តដល់ក្មួយៗឱ្យបន្តខិតខំក្រេបជញ្ជក់ចំណេះដឹងនៅកម្រិតឧត្ដមសិក្សា និងជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងស្រុកកំណើតនាពេលអនាគត។










No comments:
Post a Comment