រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ចាន់ រតនា អភិបាលខេត្តស្តីទី តំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៊ុណ្ណា អគ្គលេខាធិការរង អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក អនុប្រធានសាលាដំបូងខេត្ត លោក មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល-អភិបាលរងក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម និងមន្ត្រីជំនាញពាក់ព័ន្ធសរុបជាង ៥០០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សាលមិត្តភាព អគាររដ្ឋបាលខេត្ត។អន្ថបទរដ្ឋបាលខេត្តមណ្ឌលគីរី













































No comments:
Post a Comment