លោក ពៅ សុខន ណែនាំមន្ត្រីព័ត៌មានខេត្តតាកែវ បង្កើនការចុះផលិតវីដេអូ និងរូបភាពអំពីសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោក ពៅ សុខន ណែនាំមន្ត្រីព័ត៌មានខេត្តតាកែវ បង្កើនការចុះផលិតវីដេអូ និងរូបភាពអំពីសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ

 


លោក ពៅ សុខន ណែនាំមន្ត្រីព័ត៌មានខេត្តតាកែវ បង្កើនការចុះផលិតវីដេអូ និងរូបភាពអំពីសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ


តាកែវ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញព័ត៌មានទាំងអស់ ត្រូវបន្តចុះផលិតវីដេអូខ្លីៗ និងរូបភាពប្រកបដោយគុណភាព អំពីសមិទ្ធផលថ្មីៗ និងសកម្មភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ក៏ដូចជាមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីលាតត្រដាង និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានជ្រាបច្បាស់ពីកិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍជាតិនៅមូលដ្ឋាន។


ការណែនាំនេះ ត្រូវបានធ្វើឡើងនៅក្នុង «កិច្ចប្រជុំបូកសរុប ឆ្លងរបាយការណ៍ប្រចាំខែ និងដាក់ចេញទិសដៅការងារបន្ត» របស់មន្ទីរព័ត៌មានខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការចំណុះឱ្យមន្ទីរទាំងអស់ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ៕























No comments:

Post a Comment

Pages