ឯកឧត្តម ទួន ស៊ីផាន់ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបជាង ១,០០០នាក់ ក្នុងស្រុកត្រាំកក់ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម ទួន ស៊ីផាន់ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបជាង ១,០០០នាក់ ក្នុងស្រុកត្រាំកក់

 


ឯកឧត្តម ទួន ស៊ីផាន់ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបជាង ១,០០០នាក់ ក្នុងស្រុកត្រាំកក់


ត្រាំកក់៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គ្រប់និទ្ទេស (A, B, C, D, និង E) សរុបចំនួន ១,១៦៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅវត្តមង្គលមានល័ក្ខណ៍ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការនិមន្ត និងចូលរួមយ៉ាងអធិកអធមពីសំណាក់ ព្រះមង្គលបញ្ញាបណ្ឌិត សៅ តារាវី ព្រះគ្រូអនុគណស្រុកត្រាំកក់ ព្រះមន្ត្រីសង្ឃ ព្រមទាំងឯកឧត្តម លោក លោកស្រី ប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោក-លោកស្រីមេឃុំ និងស្មៀនឃុំទាំង១៥ ក្នុងស្រុកត្រាំកក់ផងដែរ។


ទន្ទឹមនឹងនេះ ឯកឧត្តម ទួន ស៊ីផាន់ ក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្មួយៗទាំងអស់ បន្តពង្រឹងសមត្ថភាពលើវិថីឧត្តមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីប្រែក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្ដានុពល និងជាសសរទ្រូងដ៏រឹងមាំក្នុងការចូលរួមកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត។

ជំនួបសំណេះសំណាលនាពេលនេះ គឺជាស្តែងឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់កម្លាំងចិត្តដល់ក្មួយៗសិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យ៕
















No comments:

Post a Comment

Pages