តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួម ពិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ និងលំនៅឋានបណ្តោះអាសន្នសម្រាប់ជនភៀសសឹក - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួម ពិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ និងលំនៅឋានបណ្តោះអាសន្នសម្រាប់ជនភៀសសឹក

 


តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួម ពិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ និងលំនៅឋានបណ្តោះអាសន្នសម្រាប់ជនភៀសសឹក 


ឧត្ដរមានជ័យ ៖ ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ បានអញ្ជើញចូលរួម ពិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ និងលំនៅឋានបណ្តោះអាសន្នសម្រាប់ជនភៀសសឹក មកពីក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនៅបរិវេណភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈ អភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធជុំវិញខេត្ត  និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


គួរបញ្ជាក់ផងដែរថា ការចាប់ឆ្នោតនេះធ្វើឡើងពីសំណាក់សាមីខ្លួនផ្ទាល់ជាអ្នកចាប់ឆ្នោតដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង ការធ្វើបែបនេះ គឺដើម្បីធានាអោយបាននូវតម្លាភាព ភាពយុត្តិធម៌ និងភាពស្មោះត្រង់ ព្រមទាំងផ្តល់សិទ្ធិអំណាចផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្ត ជ្រើសរើសទីជម្រកដោយខ្លួនឯង ដោយគ្មានការរើសអើង ឬការអន្តរាគមន៍ពីមន្ត្រីអាជ្ញាធរឡើយ៕


រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey








ឪ





























No comments:

Post a Comment

Pages