ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះតាមដានត្រួតពិនិត្យ និងគាំទ្រ ដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្រុកមេសាង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះតាមដានត្រួតពិនិត្យ និងគាំទ្រ ដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្រុកមេសាង

 


ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះតាមដានត្រួតពិនិត្យ និងគាំទ្រ ដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្រុកមេសាង


ខេត្តព្រៃវែង÷ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋាន កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងសហការី លោកវរសេនីយ៍ទោ អ៊ន រស់ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ លោកវរសេនីយ៍ឯក លាប សារិត អធិការនគរបាលស្រុកមេសាង បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យគាំទ្រ ពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២ នៃអធិការដ្ឋាននគរបាលស្រុកមេសាង។ 


ជាមួយគ្នានោះផងដែរ ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល អញ្ជើញចុះពិនិត្យប៉ុស្ដិ៍ទាំង២នោះរួមមាន ១-ប៉ុស្តិ៍នគរបាលរដ្ឋបាលជីផុច និងទី ២-ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃឃ្នេស ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។អន្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង











No comments:

Post a Comment

Pages