ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះតាមដានត្រួតពិនិត្យ និងគាំទ្រ ដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្រុកពាមរក៍
ខេត្តព្រៃវែង÷ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋាន កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងសហការី លោកវរសេនីយ៍ទោ អ៊ន រស់ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ លោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យគាំទ្រ ពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបី នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍។
ជាមួយគ្នានោះផងដែរ ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានអញ្ជើញចុះពិនិត្យប៉ុស្ដិ៍ទាំងបីនោះរួមមាន ១-ប៉ុស្តិ៍នគរបាលរដ្ឋបាលបាបោង ២-ប៉ុស្តិ៍នគរបាលរដ្ឋបាលអ្នកលឿង និងទី ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាយ(ក) ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ អត្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង









No comments:
Post a Comment